Theme images by enjoynz. Powered by Blogger.
The Magazine

Random Posts

Recent Posts

Latest in Tech

Popular Posts

Slider Top

[6] [recent] [slider-top-big] [Slider Top]
អ្នកនៅទីនេះ: ទំព័រដើម / ប្រវត្តិអំពីរបាំគោះត្រឡោក(ពត៏មានបន្ថែម)

ប្រវត្តិអំពីរបាំគោះត្រឡោក(ពត៏មានបន្ថែម)

| No comment
ពួកយើងជាសិស្សនិស្សិតដែលបានមកពីសាលាបច្ចេកទេស ដុនបូស្កូ ខេត្តព្រះសីហនុ ហើយជាក្រុមសារណាបានចុះសាកសួរពត៌មានពីសាលា មធ្យមវិចិត្រសិល្បៈ​ ។
(អំពីប្រវត្តិរបាំត្រឡោកនិងអំពីសាលាមធ្យមវិចិត្រសិល្បៈ)


          របាំគោះត្រឡោក ជាមរតករបស់ជនជាតិខ្មែរតាំងពីយូរលង់ណាស់មកហើយ។​​​
ជារបាំប្រពៃណីខ្មែរយើងនូវភាគខាងត្បូង ឈាងខាងកើតនៃប្រទេសកម្ពុជា ក្នុងស្រុករមាសហែក ខេត្តស្វាយរៀង។របាំនេះបានស្ដែង ចេញពី ទំលាមទំលាប់របស់ អ្នកស្រុកដែលនិយមដាំដូង និងប្រើប្រាស់ដូងជាប្រយោជន៏ ជាច្រើនយ៉ាង តាំងពី​ ឬសដូង  ដើម ធាង ស្លឹក ទឹក​ ផ្លែ សាច់ សំបក រហូតដល់រលាដ៏ដូង។


លលាដ៏ដូងគឺជាត្រឡោកនេះឯងដែលប្រជាជនរស់នៅតាមស្រុកស្រែរចំការបានយកលលាដ៏ដូងនេះយកមកធ្វើជាឩបករណ៏ប្រើប្រាស់សំរាប់ជីវភាពប្រចាំថ្ងៃដូចជាធ្វើវែកធ្វើត្រឡោកដងទឹកនាលិវាល់អង្ករនិងច្រៀកជាចំណិតដើម្បីបិតជ័រធ្វើចានមិនតែប៉ុណ្ណោះអាចយកទៅធ្វើជាឩបករណ៏តន្រ្តីដូចជាទ្រអ៊ូ
 និងអាចកែច្នៃទៅជាគ្រឿងអលង្ការជាច្រើនបែបថែមទៀតផង។ល។
លលាដ៏ដូងនេះគេអាចគោះទង្កិចបង្កើតបានជាសំលេងយ៉ាងពិរោះដែលជាហេតុនាំអោយមាន
ការគោះត្រឡោករហូតក្លាយជាទំលាប់ក៏គោះលេងតាមក្បាច់ផ្សេងៗ ដោយត្រាប់តាមកណ្តូបសេះ​ រឺ
 កណ្ដូបបុកស្រូវ។

អាស្រយ័ហេតុនេះហើយទើបក្រុមប្រជុំ ទំលាមទំលាប់ប្រពៃណី អ្នកស្រុកបានយកមកច្នៃជារបាំគោះត្រឡោក នេះឡើងនៅក្នុង សតវត្សរ៏ឆ្នាំ១៩៦០។ ម៉្យាងវិញទៀតជាកាបកស្រាយនូវចំណងទាក់ទងមនោសញ្ចេតនាបេះដូង​ និងបេះដូងបរិសុទ្ធ ជាប្រពៃណីល្អ រវាងកម្លោះ​ ក្រមុំស្រុកភូមិយើង។

ត្រឡោកនេះតំណាងអោយស្រី និងប្រុស ទឹកនិងដីមានប្រវត្តិទាក់ទងទៅនិងប្រពៃណី
ទម្លាមទម្លាប់ អាពាហ៏ពិពាហ៏របស់យើង ដែលកើតឡើងជាយូរណាស់មកហើយ​ ក្នុងប្រវត្តិសាស្រ្តនៃប្រទេសកម្ពុជាយើង។ របាំនេះ គេនិយមលេងក្នុងពិធីផ្សេងៗជាពិសេសគេឃើញមានលេងក្នុងពិធីមង្គលការហែកូនកំលោះ ដោយគេយកវង់ភ្លេការលេងភ្លេងជូនរបាំគោះត្រឡោកនេះតែម្ដង។