ភ្លេងរបាំត្រឡោកមាន ២បទ គឺបទភ្លេងការ “សំពោងផ្កាចារ” និងបទ “ត្រឡោក”។ បទសំពោងផ្កា ចារ គេយកតែថត(វគ្គ) ទី ១មកលេងទេ។ វង់ភ្លេងខ្លះលេងបទសំពង១ដង ខ្លះ១ដងកន្លះ ខ្លះទៀត២ដង។ បន្ទាប់មក គេលេង “សាច់ត” ពីថតមួយទៅថតមួយទៀត ដើម្បីចូលបទ “ត្រឡោក” មាន២វគ្គ ៖ ក្បាល និងកន្ទុយ។ គេនិយមលេង ក្បាល១ដង កន្ទុយ១ដង ឬក្បាល២ដង កន្ទុយ១ដង តាមរបាំ។ គេអាចលេងច្រើនដងបាន។ ក្រដាសភ្លេងនេះបង្ហាញតែរបៀបស្រួលលេង ៖ សំពោង១ដង សាច់ត១ដង បទ “ត្រឡោក” ១ដង។
ដោយ ៖ សិស្សនិស្សិតក្រុមទី២
ផ្នែក ៖ ទំនាក់ទំនងសង្គមឆ្នាំទី២
រូបភាព ៖ សិស្សនិស្សិតក្រុមទី២
ផ្នែក ៖ ទំនាក់ទំនងសង្គមឆ្នាំទី២
រូបភាព ៖ សិស្សនិស្សិតក្រុមទី២