Theme images by enjoynz. Powered by Blogger.
The Magazine

Random Posts

Recent Posts

Latest in Tech

Popular Posts

Slider Top

[6] [recent] [slider-top-big] [Slider Top]
អ្នកនៅទីនេះ: ទំព័រដើម / ប្រវត្តិរបាំគោះត្រឡោក

ប្រវត្តិរបាំគោះត្រឡោក

| No comment

ភ្នំពេញ: របាំ​គោះត្រឡោក ជា​មរតក​របស់​ជន​ជាតិខ្មែរ​តាំងពី​យូរលង់​ណាស់​មកហើយ​។ វា​ត្រូវបាន​ បងប្អូន​ខ្មែរ​យើង​ក្នុងស្រុក​រមាស​ហែក​ ខេត្តស្វាយរៀង ថែរក្សា​ទុក​បាន​យ៉ាង​ល្អ​បន្ត​គ្នាជាច្រើន​ជំនាន់​ មនុ​ស្សមក​។

ឯកសារ វប្បធម៌​-​អរិយធម៌​ខ្មែរ ដែល​រៀបរៀង​ដោយ​លោក​សាស្ត្រាចារ្យ ពន់ ឆាយ បាន​រៀបរាប់​ឲ្យ​ ដឹងថា រហូតមកដល់​អំឡុង​ឆ្នាំ​១៩៦៥ ទើប​ក្រុម​ស្រាវជ្រាវ​នៃ​អភិរក្ស​មន្ទីរ​ជាតិ​នៃ​ទស្សនីយភាព និង​ សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ ចុះទៅ​ធ្វើការ​ស្រាវជ្រាវ រៀនសូត្រ ដល់ទី​កន្លែង ហើយ​បាន​ អញ្ជើញ​គ្រូដើម​ដែល​នៅ​ចេះ​ចាំ​របាំ​នេះ ឈ្មោះ​លោកគ្រូ “​វ៉ាត​” ជា​គ្រូបង្រៀននៅសាលាបឋមសិក្សា មួយ​ក្នុង​ខេត្តស្វាយរៀង​។ លោក​មាន​ចរិត​ចូលចិត្ត​កំប្លុកកំប្លែង​ ទាំង​ពាក្យសម្តី ទាំង​កាយវិការ ហើយ​ ព្រមទាំង​ចេះ​ប្រើសំឡេង​ត្រាប់តាម​សំឡេងឧបករណ៍​ភ្លេងយ៉ាង​កំប្លែង​ថែម​ទៀតផង​។លើសពីនេះ​ លោក​បាន​មកជួយ​បង្រៀននៅ​អភិរក្ស​មន្ទីរ​ជាតិ នៃ​ទស្សនីយភាពក្រុងភ្នំពេញ​ផងដែរ​។​ ​ប្រភព​ ខាងលើនេះ បន្តថា ក្រោយពេល​នោះមក ទើប​អ្នកសិក្សា​ចាប់ផ្តើម​ដំឡើង​ជា​របាំ ដែលមាន​ ទ្រង់ទ្រាយ​ដូច​អស់លោក​អ្នកនាង​បានឃើញ​សព្វថ្ងៃនេះ​ឡើង​។
របាំ​គោះត្រឡោក ឬ​របាំ​កណ្តូបសេះ​នេះ ត្រូវបាន​ដំឡើង​ហើយ​ស្រេច ហើយ​ចាប់​ប្រើប្រាស់​ជា ​ផ្លូវការ ដោយ​ចាប់ផ្តើម​សម្តែង​ជូន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ទស្សនា​ចាប់​ពីឆ្នាំ​១៩៦៦ ជា​រៀង រហូតមក​។
​  ​ប្រភព​ដដែល​នេះ បន្ថែមទៀតថា របាំ​គោះត្រឡោក ឬ​របាំ​កណ្តូបសេះ​នេះដែរ ខុសប្លែក​ពីរ​បាំ​ ប្រពៃណី​ឯទៀត​ជាច្រើន ដែល​ច្រើនតែ​ទាក់ទង​ទៅនឹង​ជំនឿ អារក្ខ​អ្នកតា អ្នក​ដូន ជាដើម​។ ប៉ុន្តែ​ ផ្ទុយទៅវិញ របាំ​កណ្តូបសេះ​នេះ ត្រូវបានប្រជាពលរដ្ឋ​ខ្មែរ នៅ​ស្រុក​រមាស​ហែក ​ខេត្តស្វាយរៀង​ និយម​យកមក​ចូលរួម​ក្នុង​ពិធី​អាពាហ៍ពិពាហ៍​មង្គលការ​កូនប្រុស​ស្រី ពិសេសគឺ​ប្រើ​ក្នុង​ពិធីហែ​កូន​ កំលោះទៅវិញ​។​ ​
ក្នុង​ពិធី​ហែ​កូន​កំលោះ​ទៅកាន់​ផ្ទះ​ខាង​ស្រី ជាអាទិ៍​នោះ គឺ​ដើម្បី​បង្ក​បរិយាកាស​រីករាយ​សប្បាយ​ផង  និង​ញ៉ាំង​ពិធី​ឲ្យ​អ​ធិក​អធម​ផង រីឯ​អ្នករាំ​មាន​ស្រី មាន​ប្រុស ម្នាក់ៗ​កាន់​ត្រឡោក​ដូង ដែល​ខាត់​រលីង​ យ៉ាង​ស្អាត​មួយគូ ហើយ​ម្នាក់ៗ​ដែល​និយម​ហៅថា “​ត្រឡោក​ញី​ឈ្មោល​” រួចហើយ​រាំ​ក្នុង​ចង្វាក់​ ប្រពៃណី​ខ្មែរ (​ភ្លេង​ការ​) ក្នុង​ចលនា​ស្វាហាប់​ញាប់​រន្ថាន់ ក្បាច់​ប្រទាក់ខ្វែងគ្នា ដូច​សត្វ​កណ្តូបសេះ  និង​មាន​លក្ខណៈ​ក្រ​មិច​ក្រមើម ​កំប្លុកកំប្លែង​សប្បាយរីករាយ​ថែម​ទៀតផង​។​ ​ម្យ៉ាង​ទៀត បើតាម​ការ និយម​រប​ស់​ខ្មែរ​យើង​យល់ថា ការ​រាំ​របាំ​គោះត្រឡោក នៅក្នុងអាពាហ៍ពិពាហ៍មង្គលការ​នេះ គឺជា​ការ បង្កើត​ឲ្យ​មាន​សិរី​សួស្តី ព្រោះ “​ត្រឡោក​ញី​ឈ្មោល​” នេះ ចំពោះ​ជនជាតិខ្មែរ​យើង​យល់ថា ជា​និមិត្ត​ រូបសម្បត្តិ ធម្មជាតិ ជាពិសេស​ភោគផល​កសិកម្ម​នៃ​ជាតិ​របស់ខ្លួន​។ ជាងនេះទៅទៀត “​ត្រឡោក​ញី​ ឈ្មោល​” គឺ​តំណាង​ទឹក តំណាង​ដី ដែលជា​ប្រភព​ផ្តល់​ជីជាតិ​សម្រាប់​ភោគផល​កសិកម្ម​ដុះ​លូត លាស់ និង​ម្យ៉ាងទៀត “​ត្រឡោក​ញី​ឈ្មោល​” ដដែល​នេះ គឺជា​និមិត្ត​រូប​នៃ​ការ​ចងសម្ព័ន្ធ​រវាង​ភេទ​ស្រី  និង​ភេទ​ប្រុស ដែល​នាំមក​នូវ​ការរីកចម្រើន​បន្ត​ពូជ​៕

ដោយ ៖​ សិស្សនិស្សិតក្រុមទី២
ផ្នែក ៖ ទំនាក់ទំនងសង្គមឆ្នាំទី២
រូបភាព ៖ Sabay ជីវិត និង​ សង្គម